ដឹងនិងអនុវត្ត ៤ ចំណុចនេះ ថ្មទូរសព្ទនឹងប្រើបានយូរមិនងាយធ្លាក់ភាគរយ

ទោះមានប្រព័ន្ធការពារ និងថ្មគុណភាពខ្ពស់យ៉ាងណា បើយើងអ្នកប្រើធ្វេសប្រហែស ឬមិនចាប់អារម្មណ៍ចំណុចទាំង ៤ នេះ នោះថ្មទូរសព្ទរបស់អ្នកនឹងប្រើមិនបានយូរ ធ្លាក់ភាគរយថ្មលឿន។ ចំណុចទី១ កុំប្រើទូរសព្ទដល់អស់ថ្មទើបសាក ការអស់ថ្មរលីងតែម្ដង នឹងធ្វើឱ្យសាកបញ្ចូលបានលឿនមែន តែក៏ឆាប់ក្ដៅ នឹងងាយរងប្រតិកម្មគីមីពេលទូរសព្ទក្ដៅធ្វើឱប៉ះពាល់ដល់សុខភាពថ្ម។ ចំណុចទី២ ជៀសវាងប្រើបណ្ដើរសាកថ្មបណ្ដើរ ដូចចំណុចខាងលើផងដែរ ពេលថ្មកំពុងបញ្ចូលទូរសព្ទនឹងឡើងកម្ដៅជាងធម្មតា​ ហើយបើយើងប្រើបណ្ដើរសាកបណ្ដើរវានឹងកាន់តែក្ដៅ ងាយប៉ះពាល់សុខភាពថ្ម និងករណីមួយចំនួនតូច អាចបណ្ដាលឱ្យផ្ទុះថែមទៀត។ ចំណុចទី៣ កុំប្រើដុំនិងខ្សែសាកក្លែងក្លាយ ឬមិនមែនជាផលក្រុមហ៊ុនផ្ទាល់ ផលិតផលមិនមែនជារបស់ដើម​ ត្រូវបានផលិតខុសស្ដង់ដារ និងមិនបានត្រួតពិនិត្យតាមលក្ខខណ្ឌបច្ចេកទេសត្រឹមត្រូវ ម៉្លោះហើយ​បើប្រើផលិតផលទាំងនោះ​ ការសាកថ្មអាចដំណើរការមិនល្អ​ ងាយឡើងកម្ដៅ ឬឈានដល់ផ្ទុះថែមទៀតផង។ ចំណុចទី៤ ចៀសឆ្ងាយពីកម្ដៅ ដូចជម្រាបខាងលើកម្ដៅធ្វើឱ្យប៉ះពាល់ថ្ម​​ ដូចនេះគួរជៀសវាងប្រើទូរសព្ទក្រោមកម្ដៅក្ដៅខ្លាំង ឬទុកទូរសព្ទចោលនៅកន្លែងចំពន្លឺខ្លាំង។